ស្ព្រៃយ៏ថែទាំរថយន្ត BIZOL Diesel Intake Clean+ c35 - លាងសម្អាត កអ៊ែរ ប្រព័ន្ធEGR និងទែរបូរ
ស្ព្រៃយ៏ថែទាំរថយន្ត BIZOL Diesel Intake Clean+ c35 - លាងសម្អាត កអ៊ែរ ប្រព័ន្ធEGR និងទែរបូរ is backordered and will ship as soon as it is back in stock.
Couldn't load pickup availability
                      
                        
Sold by
                        
                      
                    
                    Sold by
Seller Profile
                      
                        
Flexible credit available
                        
                      
                    
                    Flexible credit available
From Buy Now, Pay Later to our Monthly Payment Plans, we have a range of credit options available. Contact us now 017 993308 (Telegram) for details.
                      
                        
Returning an item
                        
                      
                    
                    Returning an item
If you are not completely satisfied with your purchase, please contact our customer service team, customersupport@niront.com
                      
                        
Delivery and shipping
                        
                      
                    
                    Delivery and shipping
🚚 Local Delivery (Cambodia)
- ➡️ Phnom Penh: Same day / within 1 day
- ➡️ Provinces: 2–3 days
- ➡️ Orders after 4PM → Next working day
- ➡️ Express Delivery available with extra fee
🌍 International Shipping
- ➡️ Delivery time confirmed by distance & destination
- ➡️ Charges depend on country & courier partner
- ➡️ Express Shipping available with extra fee
 
                        
                          Description
                          
                        
                      
                      Description
BIZOL Diesel Intake Clean+ c35
អត្ថប្រយោជន៍
1. សម្អាតរហ័សនិងមានប្រសិទ្ធភាពក្នុងការសម្អាតវ៉ាល់ EGR ដោយមិនចាំបាច់ដោះរុះរើ
2. ប្រតិបត្តិការម៉ាស៊ីនកាន់តែរលូនបន្ទាប់ពីសម្អាត
3. ធ្វើឱ្យម៉ាស៊ីនដំណើរការប្រសើរឡើងកាត់បន្ថយការប្រើប្រាស់ប្រេង និងការបំភាយឧស្ម័ន
ការពិពណ៌នាពីផលិតផល
BIZOL Diesel Intake Clean+ c35 ជាស្ព្រៃសម្អាតដែលមានគុណភាពខ្ពស់និងមានប្រសិទ្ធភាពបំផុតក្នុងការសម្អាត កអ៊ែរ, ប្រព័ន្ធ EGR, និងទែរបូរ។ វារំលាយនិងបំបាត់ កំណកធ្យូងនិងប្រេង ខ្លាញ់ សំណល់។ វ៉ាល់ EGR និង ទែរបូ គួរតែដោះនៅពេលដែលមានកំណកធ្យូងកកក្រាំងខ្លាំងនិងខូចមានបញ្ហាធ្ងន់ធ្ងរប៉ុណ្ណោះ។ វាមានទុយោបាញ់វែងនិងក្បាលបាញ់បាន ៣៦០ ដឺក្រេ វាអាចរុកទៅដល់កន្លែងដែលជ្រៅៗបានយ៉ាងងាយស្រួល។ លោកអ្នកគួរប្រើផលិតផលនេះជាប្រចាំ BIZOL Diesel Intake Clean+ c35 ទៅលើម៉ាស៊ីនដែលមានកអ៊ែរកខ្វក់ និងបញ្ហាលើDPF។
របៀបប្រើ
បាញ់ទៅលើបំពង់ខ្យល់សន្ទះបិទបើក កហ្គែរ។ រក្សាក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា។ ល្អបំផុតពី 5°C ទៅ30°C។ មុននឹងប្រើក្រឡុកសិន។ កុំបាញ់លើផ្ទៃក្តៅឬផ្ទៃថ្នាំ។
ក) ការសម្អាតដោយមិនចាំបាច់ដោះរុះរើ៖
បញ្ឆេះម៉ាស៊ីនត្រូវប្រាកដថាវាបានឈានដល់សីតុណ្ហភាពប្រតិបត្តិការធម្មតាហើយពន្លត់ម៉ាស៊ីនវិញ។ ក្រឡុកកំប៉ុងមុនពេលប្រើ។ ប្រើទុយោវែងដើម្បីស៊កបញ្ចូលក្នុងកអ៊ែរ (នៅពេលចាំបាច់បើកសន្ទះបិទបើក) បាញ់បណ្តើរហើយទាញទុយោយឺតៗបណ្តើរក្នុងរយៈពេល ៥ វិនាទីដោយប្រាកដថាបានបាញ់ពេញកអ៊ែរទាំងអស់។ ទុកឱ្យវាធ្វើការរយៈពេល ៥ នាទី។ បិទកអ៊ែរ (ប្រហែល ៧៥%) ដើម្បីបង្កើនល្បឿនខ្យល់និងបង្កើតល្បាយនៃផលិតផលកាន់តែល្អនៅក្នុងលំហូរខ្យល់។ បញ្ឆេះម៉ាស៊ីនហើយបង្កើនឱ្យដល់ ២.០០០ RPM។ បាញ់ផលិតផលទៅក្នុងកអ៊ែរប្រហែល ២ វិនាទី ។ ត្រូវប្រាកដថាម៉ាស៊ីនរត់ ២.០០០ RPM នៅមុនបាញ់ម្តងទៀត។ បាញ់ទាល់តែអស់១កំប៉ុងនិងបញ្ឆេះម៉ាស៊ីនការ៉ង់ទីហោចណាស់ ៣ នាទីបន្ទាប់ពីបាញ់ស្ព្រៃហើយ។ ចំណុចសំខាន់ៈ ក្នុងពេលសំអាតកអ៊ែរត្រូវមានរបស់រឹងមួយនៅនឹងដៃដើម្បីបិទខ្យល់កុំឱ្យចូលប្រសិនបើមានសម្លេងផ្ទុះៗពីម៉ាស៊ីន។ ក្នុងករណីដែល RPM ធ្លាក់ចុះសូមតម្លើងហ្គែរដើម្បីកុំឱ្យម៉ាស៊ីនរលត់។ ក្នុងករណីសម្លេងផ្ទុះៗពីម៉ាស៊ីនឬម៉ាស៊ីនរលត់ត្រូវឈប់បាញ់ភ្លាម។ ត្រូវប្រាកដសំបុកឃ្មុំនិង DPF មិនក្តៅខ្លាំងទេ។
ខ) បាញ់ពេលEGR ដំណើរការខុសប្រក្រតី ឬទែរបូកំណកធ្យូងច្រើន៖
ក្រឡុកឱ្យសព្វល្អមុននឹងប្រើ។ ដោះគម្រប EGR ឬទែរបូចេញ។ បាញ់ស្ព្រៃទៅលើកំណកធ្យូងនៅក្នុងគម្រប EGRនិងTurbo ។ ទុកចោល២ឬ៣នាទីហើយធ្វើម្តងទៀតបើចាំបាច់។ ប្រើច្រាសដើម្បីដុសសម្អាតកំណក។ ត្រូវប្រាកដថាគ្រឿងទាំងនោះស្ងួតមុនពេលរៀបចំដាក់ចូលវាវិញ។ ត្រូវប្រើនីតិវិធីដូចចំនុច (ក) ដើម្បីសំអាតកអ៊ែរនិងការពារកុំឱ្យឆាប់កើតឡើងកំណកក្នុងប្រព័ន្ធ EGRទៀត។
                        
                          Reviews (1)
                          
                        
                      
                      Reviews (1)
Payment & Security
Payment methods
Your payment information is processed securely. We do not store credit card details nor have access to your credit card information.
 
            
 
       
           
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
              