WELCOME TO NIRONT MARKETPLACE
Download App

Recently Viewed Items

BIZOL Gasoline Intake Clean+ c36


អត្ថប្រយោជន៍

    1. សម្អាតរហ័សនិងមានប្រសិទ្ធភាពដោយមិនចាំបាច់ដោះរុះរើ

    1. ប្រតិបត្តិការម៉ាស៊ីនកាន់តែរលូនបន្ទាប់ពីសម្អាត

  1. ធ្វើឱ្យម៉ាស៊ីនដំណើរការប្រសើរឡើងកាត់បន្ថយការប្រើប្រាស់ប្រេង និងការបំភាយឧស្ម័ន

ការពិពណ៌នាពីផលិតផល

BIZOL Gasoline Intake Clean+ c36 ជាស្ព្រៃសម្អាតដែលមានគុណភាពខ្ពស់និងមានប្រសិទ្ធភាពបំផុតក្នុងការសម្អាតកំណកធ្យូងនិងខ្លាញ់ សំណល់ ជ័រកៅស៊ូ និងច្រែះ នៅក្នុងប៉ាពីយ៉ុង កអ៊ែ ស៊ូប៉ាប់ និង ផ្នែកផ្សេងៗ ដូចជាវ៉ាល់ EGR ប៊ិចសាំង វ៉ាល់មេអំបៅ , ម៉ាស់ខ្យល់និងបេន។ មិនចាំបាច់ដោះរុះរើដើម្បីសម្អាតទេ។ មានទុយោបាញ់វែងនិងក្បាលបាញ់បាន ៣៦០ ដឺក្រេ វាអាចរុកទៅដល់កន្លែងដែលជ្រៅៗបានយ៉ាងងាយស្រួល។ ផលិតផលនេះ សម្រាប់ប្រើលើម៉ាស៊ីនសាំងដែលមាននិងអត់ទែរបូ ឬសំបុកឃ្មុំក៏បាន។ លោកអ្នកគួរប្រើផលិតផលនេះជាប្រចាំ។


របៀបប្រើ


បាញ់ទៅលើបំពង់ស្រូបខ្យល់សន្ទះបិទបើកខ្យល់កហ្គែរ និងបេនសាំង។រក្សាក្នុងសីតុណ្ហភាពក្នុងបន្ទប់ធម្មតា។ ល្អបំផុតពី 5°C ទៅ30°C។ មុននឹងប្រើក្រឡុកសិន។ កុំបាញ់លើផ្ទៃក្តៅ។ ដោះតម្រងខ្យល់ចេញដើម្បីឱ្យចូលខ្យល់កអ៊ែរ ។បាញ់ទៅលើចំណុចដែលត្រូវសម្អាតហើយទុកវា 2-3 នាទី។ ទុកឱ្យស្ងួតហើយបើចាំបាច់ជូតឬដុសសម្អាតទឹកថ្នាំដែលនៅសល់។ ចំណុចសំខាន់! កុំបាញ់ច្រើនពេកដើម្បីចៀសវាងកុំឱ្យមានជាដំណក់ទឹកថ្នាំ។ បន្ទាប់មកបញ្ឆេះម៉ាស៊ីនហើយឱ្យវាឆេះបានពីរបីនាទី។ ប្រសិនបើម៉ាស៊ីនឆេះមិនប្រក្រតីសូមបិទវាភ្លាមៗ។ មិនត្រូវប្រើផលិតផលនេះលើផ្ទៃដែលបាញ់ថ្នាំទេ។


 

Shipping policy

ការដឹកជញ្ជូន
 វិធីសាស្រ្តដឹកជញ្ជូន និងការប៉ាន់ស្មានពេលវេលាដឹកជញ្ជូន

ក្រុមដឹកជញ្ជូន និងក្រុមការងារភស្តុភារជាច្រើននាក់ (logisticsteams)របស់យើងដែលខិតខំប្រឹងប្រែង ធ្វើការជាមួយអ្នកលក់ អ្នកដឹកជញ្ជូន និងអ្នកទិញ ដើម្បីជួយសម្រួលដល់ការយក និងដឹកជញ្ជូនដោយផ្ទាល់ទៅអ្នក។

យើងធ្វើការជាមួយដៃគូដឹកជញ្ជូនរបស់យើងដើម្បីផ្តល់នូវបទពិសោធន៍ចុងក្រោយគ្មានការថ្នាំងថ្នាក់ដល់អតិថិជនរបស់យើងដើម្បីធានាបាននូវភាពរីករាយ និងទំនុកចិត្តជូនអតិថិជនរបស់យើង។ សូមចំណាំថាវិធីសាស្រ្ត និងពេលវេលានៃការដឹកជញ្ជូនអាចប្រែប្រួលដោយផ្អែកលើការទិញរបស់អ្នក ទីតាំងរបស់អ្នក និងសេវាកម្មដឹកជញ្ជូនដែលអ្នកជ្រើសរើសនៅពេលបង់ប្រាក់ទិញទំនិញ (checkout)។ ពេលវេលាដឹកជញ្ជូនត្រូវបានប៉ាន់ស្មាន ហើយមិនអាចធានាទាន់ពេលទាំងស្រុងបានទេ។ បច្ចុប្បន្ននេះ យើងផ្តល់ជូននូវវិធីសាស្រ្តដឹកជញ្ជូន មួយ ឬច្រើននៅពេលបង់ប្រាក់ទិញទំនិញ (checkout) ហើយអាស្រ័យលើការទិញ និងទីតាំងរបស់អ្នកខាងក្រោម៖


ការដឹកជញ្ជូនក្នុងស្រុក
តាមស្តង់ដារ  តាមវិធីរហ័ស (Express) និងការដឹកជញ្ជូនឥតគិតថ្លៃ (Complimentary Shipping)
  • តាមការដឹកជញ្ជូនឥតគិតថ្លៃ តាមស្តង់ដារ និងតាមវិធីរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ១ ទៅ ៥ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
  • ការដឹកជញ្ជូនឥតគិតថ្លៃត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារដឹកជញ្ជូនរបស់យើង តុកតុក/ម៉ូតូតាក់ស៊ី (ម៉ូតូ) រថយន្តតាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកផ្សេងទៀតដូចជា វីរៈប៊ុនថាំ ពីទីតាំងអ្នកលក់មកអ្នក ហើយដឹកជញ្ជូនដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ទីតាំងដាច់ស្រយាលមួយចំនួន ឬដោយហេតុផលមួយចំនួននៃទីតាំងគោលដៅដែលប្រឈមនឹងការលំបាកទំនាក់ទំនងនឹងការដឹកជញ្ជូន យើងខ្ញុំសូមអនុញ្ញាតបន្ថែមពេល ៧ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ទំនិញ យើងខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួលជាមួយដៃគូដឹកជញ្ជូនក្នុងតំបន់របស់យើងឱ្យលឿនបំផុត។
  • សូមចំណាំថា ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។

ការដឹកជញ្ជូនជាអន្តរជាតិ ឬទៅក្រៅប្រទេស

ស្តង់ដារអន្តរជាតិ និងការដឹកជញ្ជូនរហ័ស
  • ការដឹកជញ្ជូនតាមស្តង់ដារអន្តរជាតិ និងរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ៧ ទៅ ១០ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
  • ការដឹកជញ្ជូនត្រូវបានផ្តល់ជូនតាមរយៈក្រុមហ៊ុន FedEx, UPS, ឬ DHL ពីទីតាំងរបស់អ្នកលក់ទៅកាន់អ្នក ហើយបញ្ជូនទៅដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិ ឬទំនិញនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ផលិតផលដែលងាយនឹងបែកបាក់ និងធន់ធ្ងន់ យើងខ្ញុំសូមអនុញ្ញាតបន្ថែមពី ១០ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ជូន។
  • សូមចំណាំ ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។

សូមអរគុណសម្រាប់ការគាំទ្រ និងការផ្តល់ឱកាសអាជីវកម្មរបស់លោកអ្នក។

ការច្នៃប្រឌិតសម្រាប់ជីវិតងាយស្រួល និងការសន្សំសំចៃជាងមុន។
Translation missing: en.general.search.loading