Welcome to Niront marketplace Learn more

New collections added! Learn more

  • Free shipping over $50

  • Regular special offers

  • Easy returns

  • Open 7 days a week

Flash Sale now on!

Huge savings across all ranges on Niront.

FLASHSALE10%
NIRONT Marketplace

BIZOL Complete Protection Plus Package - Forte Cambodia

$336.00 $516.25
Shipping calculated at checkout.



Size

Sold by

Seller Profile

Flexible credit available

From Buy Now, Pay Later to our Monthly Payment Plans, we have a range of credit options available. Contact us now 017 993308 (Telegram) for details.

Returning an item

If you are not completely satisfied with your purchase, please contact our customer service team, customersupport@niront.com

Description

កញ្ចប់ថែទាំ និងការពារមហាពិសេស!!!

🚗 BIZOL COMPLETE PROTECTION PLUS 🚗
បើកបរ​ដោយទំនុកចិត្ត ការពារបានគ្រប់ជ្រុងជ្រោយ។


BIZOL COMPLETE PROTECTION PLUS ត្រូវបានរៀបចំឡើងសំរាប់លោកអ្នកជាពិសេស ជាមួយនឹងការការពារនិងការធានាដែលល្អឥតខ្ចោះ។

 

🔹 អ្វីខ្លះដែលលោកអ្នកនឹងទទួលបាននៅក្នុងកញ្ចប់នេះរួមមាន៖


🌟 ការពារ ថែទាំរថយន្ត និងអត្ថប្រយោជន៍សមាជិក រីករាយជាមួយនឹងសមាជិកភាពពេញ១ឆ្នាំ និងផ្ដល់ជូនការផ្លាស់ប្ដូរប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់ពិភពលោករបស់អាឡឺម៉ង់ពិតៗ ជាមួយនឹងការមិនគិតថ្លៃសេវាប្ដូរពីដៃគូយានដ្ឋានរបស់យើងខ្ញុំ ចំនួន៣ដងក្នុងមួយឆ្នាំ(ការប្ដូរ១ដងអាចប្រើប្រាស់បានយ៉ាងតិចបំផុត ១ម៉ឺនគីឡូម៉ែត្រឬស្មើនឹង៤ខែ)។

សូមជ្រើសរើសផលិតផលប្រេងម៉ាស៊ីនBIZOL ដែលសាកសមនឹងម៉ាស៊ីន​រថយន្តរបស់លោកអ្នកដូចខាងក្រោមនេះ៖

1.     BIZOL ALLROUND 0W-20 គឺជាប្រេងម៉ាស៊ីនដែលមានគុណភាពខ្ពស់ដែលត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ធ្វើឱ្យម៉ាស៊ីនមានថាមពលដំណើរការបានល្អបំផុត និងកាត់បន្ថយចំណាយជួសជុលដែលសម្រេចបានជាមួយរូបមន្ត វត្ថុធាតុដើម និងប្រេងជំនួយពិសេសដោយវិស្វករអាឡឺម៉ង់ដើម្បីធានាបាននូវការការពារ និងថែទាំម៉ាស៊ីនរថយន្តបាននូវកំរិតកំពូល។ វាស័ក្តិសមឥតខ្ចោះជាមួយម៉ាស៊ីនសាំងគ្រប់ប្រភេទទោះបី មាន ឬគ្មាន turbocharger ក៏ដោយ។ វាក៏មានលក្ខណៈសម្បត្តិបំបែក និងប្រឆាំងអុកស៊ីតកម្មដ៏ល្អឥតខ្ចោះផងដែរ ធានាបាននូវភាពស្អាតយូរអង្វែងនៃសមាសធាតុក្នុងម៉ាស៊ីនទាំងអស់ ដែលធ្វើឲ្យអាយុកាលរបស់ម៉ាស៊ីនប្រើប្រាស់បានយូរ និងចន្លោះពេលថែទាំយូរជាងមុន។ មិនតែប៉ុណ្ណោះវាក៏ជួយកាត់បន្ថយហានិភ័យនៃការឡោកម៉ាស៊ីន ​(LSPI)​។

Ø  អត្ថប្រយោជន៍:

§  ជួយសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ កាត់បន្ថយចំណាយជួសជុល និងចន្លោះពេលប្តូរប្រេងបានយូរជាងមុន។

§  មានសារធាតុរំអិលដ៏ល្អឥតខ្ចោះ ទប់កំដៅបានល្អបំផុត ការពារសំណឹកនិងប្រឆាំងនឹងការបង្កើតកំណកក្រមរក្នុងម៉ាស៊ីន។

§  ប្រើបានជាមួយម៉ាស៊ីនសាំង និង hybrid គ្រប់ប្រភេទ​ ទោះបីរថយន្តសេរីទាបក៏ប្រើបានដែរ។

2.     BIZOL GREEN 5W-30 ដើម្បីផ្តល់ជូនដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់ប្រេងម៉ាស៊ីននៅក្នុងរថយន្ត Hybrid ឬរថយន្តដែលមានប្រព័ន្ធ Start/Stop វិស្វករ BIZOL របស់យើងបានបង្កើតបច្ចេកវិទ្យាប្រេងម៉ាស៊ីនថ្មី។ BIZOL Green Oil + 5W-30 ត្រូវបានរចនាឡើងសម្រាប់ម៉ាស៊ីនសាំង និងម៉ាស៊ូត។ ការកែលម្អការការពារសីតុណ្ហភាពខ្ពស់ និងទប់កំដៅនៅលើ pistons ការគ្រប់គ្រងល្បាប់ប្រេងដ៏ល្អឥតខ្ចោះ និងកំរិតនៃស្រទាប់រំអិលដ៏ល្អបំផុតដែលនៅទំជាប់គ្រឿងបង្គុំម៉ាស៊ីនគឺជាលក្ខណៈពិសេសផ្សេងទៀតនៃប្រេងប្រភេទនេះ។ វាផ្តល់នូវការការពារដ៏ប្រសើរបំផុតសម្រាប់ turbochargers និងត្រូវគ្នាជាមួយប្រព័ន្ធបន្សល់ទុកថ្មី (ដូចជា DPF)។ មិនតែប៉ុណ្ណោះ បច្ចេកវិទ្យា COMB LubriBoost និង 2D surface gel នេះហើយដែលផ្តល់នូវសារធាតុរំអិលកាន់តែប្រសើរ និងការស្អិតជាប់ជានិច្ចនៃខ្សែស្រទាប់រំរំអិលនៅលើគ្រប់ផ្នែកម៉ាស៊ីន។ បច្ចេកវិទ្យា OxShield អនុញ្ញាតឱ្យមានស្ថេរភាពអុកស៊ីតកម្មខ្ពស់ និងធានានូវការការពារកំឡុងពេលផ្លាស់ប្តូរប្រេងយូរ។ ភាគល្អិតណាណូតូចមួយនៃគ្រឿងបង្គុំដែលអាចបំបែកបានខ្ពស់តំណាងឱ្យអ្វីដែលគេហៅថាបច្ចេកវិទ្យា W-guard ដែលធានានូវការការពារសមាសធាតុម៉ាស៊ីនសំខាន់ៗទាំងអស់ដែលងាយនឹងសឹក។ BIZOL Green Oil+ 5W-30 ជួយកាត់បន្ថយហានិភ័យនៃការឡោកម៉ាស៊ីន​ (LSPI)។

Ø  អត្ថប្រយោជន៍:

§  បច្ចេកវិជ្ជា BIZOL COMB LubriBoost មានសារធាតុចំរុះប្លុកសកម្ម ដែលការពារការថយចុះគុណភាពស្រទាប់ប្រេងរំអិល

§  ​បច្ចេកវិទ្យា 2D Surface Gel Technology ផ្តល់នូវការការពារពិសេសសម្រាប់រថយន្ត Hybrid និងយានយន្តដែលមានប្រព័ន្ធ Start/Stop

§  មុខងារសំខាន់នៃបច្ចេកវិទ្យា BIZOL W-guard គឺដើម្បីគ្រប់គ្រងសំណឹក កំណកក្រមរក្នុងម៉ាស៊ីន និងរួមចំណែកដល់ការសន្សំសំចៃប្រេងកាន់តែច្រើន។

​​​​🌟 ការធានារ៉ាប់រ៉ងពេញ១ឆ្នាំពីក្រុមហ៊ុន​ FORTE - ដែលមានការធានារហូតដល់ $150,000 ក្នុងការការពារលើរថយន្ត អ្នកបើកបរ អ្នកដំណើរ និងភាគីទី៣។ ព្រឹត្ដិការណ៍អាសន្នណាមួយកើតឡើងដោយមិនរំពឹងទុក - យើងធានាថាលោកអ្នកមានការការពារគ្រប់ផ្នែក។

  ការពារជនទីបី៖

·        សំណងដល់ $10,000 សម្រាប់ការរងរបួស ស្លាប់ ឬពិការភាពក្នុងម្នាក់។

·        សំណងដល់ $10,000 សម្រាប់ការខូចខាតលើទ្រព្យសម្បត្តិរបស់ជនទីបី។

·        សេវាច្បាប់ដល់ $1,500

·        កម្រិតសរុបសម្រាប់ទទួលខុសត្រូវរហូតដល់ $150,000 ក្នុងមួយគ្រោះថ្នាក់។

  ការពារអ្នករួមដំណើរ៖

សំណងដល់ $10,000 សម្រាប់ការរងរបួស ស្លាប់ ឬពិការភាពក្នុងម្នាក់។

  ការពារអ្នកបើកបរ៖

·        សំណងដល់ $500 សម្រាប់ថ្លៃព្យាបាលក្នុងមួយករណី។

·        សំណងដល់ $10,000 សម្រាប់ការស្លាប់ ឬពិការភាព។

 

ជាមួយ BIZOL COMPLETE PROTECTION PLUS អ្នកមិនត្រឹមតែការពាររថយន្តរបស់លោកអ្នកនោះទេ ប៉ុន្តែលោកអ្នកបានការពារភាពសុខសាន្តរបស់លោកអ្នក ​- អ្នកដំណើរ និងអ្នកទាំងអស់នៅជុំវិញលោកអ្នកបាន។ BIZOL យើងជឿជាក់ថា ការបើកបរ​ដោយមានការត្រៀមខ្លួនទុកជាមុន និងការពារអ្វីដែលមានតម្លៃរបស់លោកអ្នកគឺជាការត្រឹមត្រូវបំផុត។

 BIZOL Complete Protection Plus Package - Forte Cambodia

Reviews (12)

Customer Reviews

Based on 12 reviews
100%
(12)
0%
(0)
0%
(0)
0%
(0)
0%
(0)
សម ជេសដា
កញ្ចប់ល្អសម្រាប់ថែរទាំរថយន្ត

ប្រេង BIZOL ល្អណាស់ ហើយការធានារ៉ាប់រងពី Forte ផ្តល់ឲ្យខ្ញុំនូវសុវត្ថិភាព។ ខ្ញុំសូមណែនាំដល់មិត្តភក្តិទាំងអស់!

ហួរ សុខគា
សេវាកម្មពិតជាល្អ

កញ្ចប់នេះពិតជាល្អឥតខ្ចោះ។ ប្រេង BIZOL ល្អណាស់ ហើយការធានារ៉ាប់រងពី Forte ទៀតគឺជាការបន្ថែមដ៏ល្អ!

S
Sopheak Kim
Highly Recommended!

I’ve been using BIZOL products for years, and this package is the best deal yet. The Forte insurance is a great addition, and the service was excellent!

s
sophatstac
ខ្ញុំបានទិញប្រើហើយ

ចំណេញទាំងការការពារ បើកបរដោយមានទំនុកចិត្ត ទាំងប្រេងមានគុណភាពល្អ។ ល្អមែនទេ!

m
marina
កញ្ចប់ដែលល្អបំផុត

ពិតជាចំណេញច្រើនណាស់សម្រាប់កញ្ចប់មួយនេះ

Payment & Security

Payment methods

    Your payment information is processed securely. We do not store credit card details nor have access to your credit card information.

    The small print

    *Prices correct as displayed but are subject to change.

    The customer reviews you’ll see above are submitted independently. As we
    don’t moderate these reviews, we can’t take responsibility for anything
    they may say. The responses from Niront colleagues are accurate at the time of publishing.