WELCOME TO NIRONT MARKETPLACE
Download App

Recently Viewed Items

ខាំផែន CamPaint​ CP-WAB-PartB6Kg​ និង CP-WAB-PartA1Kg វេប័រ Waber Part A(resin) & Part B(hardener) ទំងន់ 7 kg គីមីសំណង់ (CONSTRUCTION CHEMICAL PAINT)

  • ព័ត៌មានទូទៅពីផលិតផលៈ វេប័រ (Waber) គឺជាថ្នាំលាបអីុប៉ុកស៊ីប្រភេទលាយទឹកដំបូងគេនៅកម្ពុជា ដែលបានផលិតឡើង ​ ដោយឆ្លងកាត់ការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ពីក្រុមហ៊ុន ខេមបូឌាន ខេមីខល សឹបផ្លាយ (ខំា-ផែន)។ WABER ថ្នាំលាបអ៊ីប៉ុកស៊ីប្រភេទលាយទឹកមាន​ 2ផ្នែក (2K): ផ្នែក A គឺជាកាវស្វិត និងផ្នែក B គឺជាកាវរឹងពិសេស។ នៅពេលដែលផ្នែកទាំង2នេះលាយបញ្ចូលគ្នា វានឹងក្លាយជាផលិតផលមួយយ៉ាងល្អ ​ សម្រាប់លាបកម្រាលបាតបេតុង ​ និងជញ្ជាំងបាយអ ដែលជាផ្ទៃនៅក្រោមម្លប់មានដូចជា ឃ្លាំងស្តុកទំនិញ កន្លែងជួសជុលរថយន្ត ការិយាល័យ សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ចំណតរថយន្តអាហារដ្ឋាន បន្ទប់ពិសោធន៍ និងកន្លែងផ្សែងទៀត។ ក្រោយពីលាប WABER យើងនឹងទទួលបាន ផ្ទៃសាច់ភ្លឺរលោងល្មមធន់នឹងសំណឹក ធន់នឹងសារធាតុគីមី ហើយតោងស្អិតនឹងផ្ទៃបានយ៉ាងប្រសើរ។
  • លក្ខណៈពិសេសនៃផលិតផលៈ
    • កម្រិតភ្លឺរលោងខ្ពស់
    • សាច់ថ្នាំជាប់ស្វិត
    • ធន់នឹងអាកាសធាតុខាងក្រៅ
    • រក្សាសោភ័ណភាពថ្នាំឱ្យនៅស្រស់ស្អាតបានយូរអង្វែង
  • ការប្រើប្រាស់ៈ

            -​ ​របៀបលាយ : លាយ Part A(resin)= 1kg ជាមួយ Part B(hardener)= 6kg (A+B = 7kg) ​រួចកូរវាឱ្យសព្វសាច់​​​​ ល្អ ដោយម៉ូទ័រកូរដែលមានល្បឿនពី 400 ទៅ 600 ជុំ/នាទី ប្រហែល 2នាទី
​​            – អាយុកាល : សូមកុំទុកល្បាយដែលលាយបញ្ជូលគ្នារួច លើសពី 2 ម៉ោង
​            – រយៈពេលលាប : ត្រូវទុកឱ្យបានយ៉ាងតិច 10 ម៉ោង មុនលាបទឹកបន្ទាប់
            – ការពង្រាវ : អាចលាយទឹកស្អាតថែមបានប្រហែល 10ភាគរយ(%)

  • ទំងន់ ៖ Part A ជាមួយ Part B = 7 kg
  • ទំហំគ្របដណ្តប់ៈ ២-៣ម/គ.ក្រ (សម្រាប់ការលាប២ទឹក)
  • ពណ៌ ថ្លា
  • គោលដៅប្រើប្រាស់ៈ លំនៅដ្ឋាន ឬសំណង់អគារទូទៅដែលចង់បានភាពស្រស់ស្អាតនៅគង់វង្សបានយូរអង្វែង។


Shipping policy

ការដឹកជញ្ជូន
 វិធីសាស្រ្តដឹកជញ្ជូន និងការប៉ាន់ស្មានពេលវេលាដឹកជញ្ជូន

ក្រុមដឹកជញ្ជូន និងក្រុមការងារភស្តុភារជាច្រើននាក់ (logisticsteams)របស់យើងដែលខិតខំប្រឹងប្រែង ធ្វើការជាមួយអ្នកលក់ អ្នកដឹកជញ្ជូន និងអ្នកទិញ ដើម្បីជួយសម្រួលដល់ការយក និងដឹកជញ្ជូនដោយផ្ទាល់ទៅអ្នក។

យើងធ្វើការជាមួយដៃគូដឹកជញ្ជូនរបស់យើងដើម្បីផ្តល់នូវបទពិសោធន៍ចុងក្រោយគ្មានការថ្នាំងថ្នាក់ដល់អតិថិជនរបស់យើងដើម្បីធានាបាននូវភាពរីករាយ និងទំនុកចិត្តជូនអតិថិជនរបស់យើង។ សូមចំណាំថាវិធីសាស្រ្ត និងពេលវេលានៃការដឹកជញ្ជូនអាចប្រែប្រួលដោយផ្អែកលើការទិញរបស់អ្នក ទីតាំងរបស់អ្នក និងសេវាកម្មដឹកជញ្ជូនដែលអ្នកជ្រើសរើសនៅពេលបង់ប្រាក់ទិញទំនិញ (checkout)។ ពេលវេលាដឹកជញ្ជូនត្រូវបានប៉ាន់ស្មាន ហើយមិនអាចធានាទាន់ពេលទាំងស្រុងបានទេ។ បច្ចុប្បន្ននេះ យើងផ្តល់ជូននូវវិធីសាស្រ្តដឹកជញ្ជូន មួយ ឬច្រើននៅពេលបង់ប្រាក់ទិញទំនិញ (checkout) ហើយអាស្រ័យលើការទិញ និងទីតាំងរបស់អ្នកខាងក្រោម៖


ការដឹកជញ្ជូនក្នុងស្រុក
តាមស្តង់ដារ  តាមវិធីរហ័ស (Express) និងការដឹកជញ្ជូនឥតគិតថ្លៃ (Complimentary Shipping)
  • តាមការដឹកជញ្ជូនឥតគិតថ្លៃ តាមស្តង់ដារ និងតាមវិធីរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ១ ទៅ ៥ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
  • ការដឹកជញ្ជូនឥតគិតថ្លៃត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារដឹកជញ្ជូនរបស់យើង តុកតុក/ម៉ូតូតាក់ស៊ី (ម៉ូតូ) រថយន្តតាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកផ្សេងទៀតដូចជា វីរៈប៊ុនថាំ ពីទីតាំងអ្នកលក់មកអ្នក ហើយដឹកជញ្ជូនដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ទីតាំងដាច់ស្រយាលមួយចំនួន ឬដោយហេតុផលមួយចំនួននៃទីតាំងគោលដៅដែលប្រឈមនឹងការលំបាកទំនាក់ទំនងនឹងការដឹកជញ្ជូន យើងខ្ញុំសូមអនុញ្ញាតបន្ថែមពេល ៧ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ទំនិញ យើងខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួលជាមួយដៃគូដឹកជញ្ជូនក្នុងតំបន់របស់យើងឱ្យលឿនបំផុត។
  • សូមចំណាំថា ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។

ការដឹកជញ្ជូនជាអន្តរជាតិ ឬទៅក្រៅប្រទេស

ស្តង់ដារអន្តរជាតិ និងការដឹកជញ្ជូនរហ័ស
  • ការដឹកជញ្ជូនតាមស្តង់ដារអន្តរជាតិ និងរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ៧ ទៅ ១០ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
  • ការដឹកជញ្ជូនត្រូវបានផ្តល់ជូនតាមរយៈក្រុមហ៊ុន FedEx, UPS, ឬ DHL ពីទីតាំងរបស់អ្នកលក់ទៅកាន់អ្នក ហើយបញ្ជូនទៅដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិ ឬទំនិញនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ផលិតផលដែលងាយនឹងបែកបាក់ និងធន់ធ្ងន់ យើងខ្ញុំសូមអនុញ្ញាតបន្ថែមពី ១០ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ជូន។
  • សូមចំណាំ ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។

សូមអរគុណសម្រាប់ការគាំទ្រ និងការផ្តល់ឱកាសអាជីវកម្មរបស់លោកអ្នក។

ការច្នៃប្រឌិតសម្រាប់ជីវិតងាយស្រួល និងការសន្សំសំចៃជាងមុន។
Translation missing: zh-CN.general.search.loading