Recently Viewed Items
ការប្តូរស្បែកហ្វ្រាំង ជារឿងសាមញ្ញហើយងាយស្រួល? មិនមែនអញ្ចឹងទេ អ្នកបច្ចេកទេសដែលឆ្លងកាត់ការបណ្តុះបណ្តាលច្បាស់លាស់ និងយល់អំពីគ្រឿងបង្គុំទាំងអស់របស់ស្បែកហ្រ្វាំងសុទ្ធតែមានសារៈសំខាន់មិនអាចអត់បាន។
ស្បែកហ្វ្រាំងប្រភេទខ្លះមានភ្ជាប់មកជាមួយនឹងបន្ទះលោហៈការពារកំដៅ (Shim kits) ដែលកេីតឡេីងពីការកកិតរបស់ស្បែកនិងឌីសហ្វ្រាំងពេលអ្នកបេីកបរធ្វើការជាន់ហ្វ្រាំង និងប្រភេទខ្លះទៀត បន្ទះលោហៈការពារកំដៅនេះ ដាច់ដោយឡែកចេញពីតួស្បែក ដែលអាចប្រេីឡេីងវិញបាន។
ទំលាប់អ្នកបច្ចេកទេសមួយចំនួនតូចច្រេីនមិនយកចិត្តទុកដាក់អំពីសារៈសំខាន់របស់ បន្ទះនេះទេ ហេីយមិនបានតំលេីងអោយគ្រប់គ្រាន់ ម្យ៉ាងទៀតស្បែកហ្វ្រាំងដែលទិញមកគ្មានលក្ខណៈបច្ចេកទេសក្រាស់ជាងស្តង់ដា ធ្វើអោយគ្មានចន្លោះគ្រប់គ្រាន់ដេីម្បីតំលេីង និង មានចំនុចជាច្រើនទៀតដែលមិនអាចរៀបរាប់ជូននៅពេលនេះ។
រកទីតាំង យេីងខ្ញុំ តាម Google ចុចតំណរភ្ជាប់នេះ We are on google map:
https://maps.app.goo.gl/PJQBwVafRGksidw47
📞 017 83 0083 (Telegram)
📞 016 83 0083 (Telegram)
📞 066 83 0083 (Telegram)
ច័ន្ទ - សៅរ៍ ម៉ោង ៨:00 ព្រឹក - ៥:00ល្ងាច
ធ្វើការដើម្បីផាសុខភាពក្នុងការបើកបររបស់លោកអ្នក - Working for your driving pleasure
Shipping policy
ការដឹកជញ្ជូន
វិធីសាស្រ្តដឹកជញ្ជូន និងការប៉ាន់ស្មានពេលវេលាដឹកជញ្ជូន
ក្រុមដឹកជញ្ជូន និងក្រុមការងារភស្តុភារជាច្រើននាក់ (logistics teams) របស់យើងដែលខិតខំប្រឹងប្រែង ធ្វើការជាមួយអ្នកលក់ អ្នកដឹកជញ្ជូន និងអ្នកទិញ ដើម្បីជួយសម្រួលដល់ការយក និងដឹកជញ្ជូនដោយផ្ទាល់ទៅអ្នក។
យើងធ្វើការជាមួយដៃគូដឹកជញ្ជូនរបស់យើងដើម្បីផ្តល់នូវបទពិសោធន៍ចុងក្រោយគ្មានការថ្នាំងថ្នាក់ដល់អតិថិជនរបស់យើងដើម្បីធានាបាននូវភាពរីករាយ និងទំនុកចិត្តជូនអតិថិជនរបស់យើង។ សូមចំណាំថាវិធីសាស្រ្ត និងពេលវេលានៃការដឹកជញ្ជូនអាចប្រែប្រួលដោយផ្អែកលើការទិញរបស់អ្នក ទីតាំងរបស់អ្នក និងសេវាកម្មដឹកជញ្ជូនដែលអ្នកជ្រើសរើសនៅពេលបង់ប្រាក់ទិញទំនិញ (checkout)។ ពេលវេលាដឹកជញ្ជូនត្រូវបានប៉ាន់ស្មាន ហើយមិនអាចធានាទាន់ពេលទាំងស្រុងបានទេ។ បច្ចុប្បន្ននេះ យើងផ្តល់ជូននូវវិធីសាស្រ្តដឹកជញ្ជូន មួយ ឬច្រើននៅពេលបង់ប្រាក់ទិញទំនិញ (checkout) ហើយអាស្រ័យលើការទិញ និងទីតាំងរបស់អ្នកខាងក្រោម៖
ការដឹកជញ្ជូនក្នុងស្រុក
តាមស្តង់ដារ តាមវិធីរហ័ស (Express) និងការដឹកជញ្ជូនឥតគិតថ្លៃ (Complimentary Shipping)
- តាមការដឹកជញ្ជូនឥតគិតថ្លៃ តាមស្តង់ដារ និងតាមវិធីរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ១ ទៅ ៥ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
- ការដឹកជញ្ជូនឥតគិតថ្លៃត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារដឹកជញ្ជូនរបស់យើង តុកតុក/ម៉ូតូតាក់ស៊ី (ម៉ូតូ) រថយន្តតាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុកផ្សេងទៀតដូចជា វីរៈប៊ុនថាំ ពីទីតាំងអ្នកលក់មកអ្នក ហើយដឹកជញ្ជូនដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ទីតាំងដាច់ស្រយាលមួយចំនួន ឬដោយហេតុផលមួយចំនួននៃទីតាំងគោលដៅដែលប្រឈមនឹងការលំបាកទំនាក់ទំនងនឹងការដឹកជញ្ជូន យើងខ្ញុំសូមអនុញ្ញាតបន្ថែមពេល ៧ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ទំនិញ យើងខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីសម្របសម្រួលជាមួយដៃគូដឹកជញ្ជូនក្នុងតំបន់របស់យើងឱ្យលឿនបំផុត។
- សូមចំណាំថា ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។
ការដឹកជញ្ជូនជាអន្តរជាតិ ឬទៅក្រៅប្រទេស
ស្តង់ដារអន្តរជាតិ និងការដឹកជញ្ជូនរហ័ស
- ការដឹកជញ្ជូនតាមស្តង់ដារអន្តរជាតិ និងរហ័សសម្រាប់ការបញ្ជាទិញមានការដឹកជញ្ជូនប៉ាន់ស្មានពី ៧ ទៅ ១០ថ្ងៃ នៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលការបញ្ជាទិញត្រូវបានដាក់។
- ការដឹកជញ្ជូនត្រូវបានផ្តល់ជូនតាមរយៈក្រុមហ៊ុន FedEx, UPS, ឬ DHL ពីទីតាំងរបស់អ្នកលក់ទៅកាន់អ្នក ហើយបញ្ជូនទៅដល់ទីតាំងរបស់អ្នក។ មិនតែប៉ុណ្ណោះ យើងខ្ញុំក៏នឹងផ្តល់សេវាធានារ៉ាប់រង (អតិថិជនបង់ប្រាក់បន្ថែម) លើការទទួលខុសត្រូវសម្រាប់ទ្រព្យសម្បត្តិ ឬទំនិញនៅក្នុងការដឹកជញ្ជូនដែលស្ថិតនៅក្រោមការរាប់បញ្ចូលមួយចំនួន។ ហត្ថលេខាត្រូវបានទាមទារនៅពេលប្រគល់ទំនិញ។ សម្រាប់ផលិតផលដែលងាយនឹងបែកបាក់ និងធន់ធ្ងន់ យើងខ្ញុំសូមអនុញ្ញាតបន្ថែមពី ១០ ទៅ ១៥ថ្ងៃ សម្រាប់ការប្រគល់ជូន។
- សូមចំណាំ ពេលវេលាដឹកជញ្ជូនអាចប្រែប្រួលអាស្រ័យលើកម្រិតសេវាកម្មដែលបានបង្ហាញនៅលើទំព័រលម្អិតផលិតផលរបស់ទំនិញនីមួយៗ។
សូមអរគុណសម្រាប់ការគាំទ្រ និងការផ្តល់ឱកាសអាជីវកម្មរបស់លោកអ្នក។
ការច្នៃប្រឌិតសម្រាប់ជីវិតងាយស្រួល និងការសន្សំសំចៃជាងមុន។